កណ្តាលៈ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានជនសង្ស័យម្នាក់
ដែលជាជនសកកម្មក្នុងការ ចែកចាយនូវសារធាតុគ្រឿងញៀន ក្រោយពីបានទទួលដំណឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម
បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នោះ នៅវេលាម៉ោង១៥ និង២៥នាទី ថ្ងៃទី២១
ខែកក្កដា ឆ្នាំ២០១៦
នៅចំណុច បឹងតូចហ៊ីង ភូមិផ្លូវត្រី ឃុំថ្មគរ
ស្រុកល្វាឯម ខេត្តកណ្តាល។ កម្លាំងបានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ
ហ៊ឹង ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ លំនៅភូមិផ្លូវត្រី ឃុំថ្មគរ
ស្រុកល្វាឯម ខេត្តកណ្តាល។ កម្លាំងបានបន្តទៀតថា
កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន១៧កញ្ចប់
០២.ទូរស័ព្ទដៃចំនួន០១គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. លុយខ្មែរចំនួន ២១២៤០០រៀល
០៥. លុយដុល្លាចំនួន ២០ដុល្លា
០៦. សំភារៈសំរាប់សេព និងវេចខ្ចប់មួយចំនួន
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។
Friday, October 28, 2016
ឃាត់ខ្លួនជនសកកម្មក្នុងការចែកចាយនូវសារធាតុគ្រឿងញៀនម្នាក់ ជាមួយថ្នាំញៀន១៧កញ្ចប់
Subscribe to:
Post Comments (Atom)




No comments:
Write comments